រថ​យ​ន្ត​ស​​ណ្តោងទូ​កុ​ង​​តឺន័​រ​ មួ​យ​គ្រឿ​​ង​ រេ​ចង្កូ​ត​ធ្លា​ក់​​ប្រឡា​​យ ​ក្រឡា​ប់​ផ្ងា​រ​ជើ​ង​ ​នៅ​តា​ម​ម​ហា​វិ​ថី​ ​ឈ្នះ​ ​ឈ្នះ​ ​ស​ង្ស័​យ​តៃកុងង​ងុ​យ​ដេ​ក ​

រាជធានីភ្នំ​ពេ​ញ​ ​៖​​ ​កា​ល​ពី​វេ​លា​ម៉ោ​ង​០​២​និ​ង​ ​៥​០​ ​នា​ទី​រំ​ល​ង​អ​ធ្រា​ត្រ​ឈា​ន​ចូល​​ ថ្ងៃ​ទី​២​៤​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​២ ​រ​ថ​យ​ន្ត​ស​ណ្តោ​ង​ទូ​កុ​ង​តឺ​ន័​រ​ ​មួ​យ​គ្រឿ​ង​ ​បើ​ក​លឿ​ន​ស​ង្ស័​យ​អ្ន​ក​បើក​ប​រ​ង​ងុ​យ​ដេ​ក​ ​ទើ​ប​​ប​ណ្តា​ល​រ៉េ​ច​ង្កូ​តធ្លា​ក់​ប្រ​ឡា​យ​ទឹ​ក​ ​ក្រ​ឡា​​ប់​ផ្ងា​រ​ជើង​ ​រ​ង​កា​រខូ​ច​ខា​ត​យ៉ា​ងដំ​ណាំ​ ​ប​ង្ក​ឲ្យ​មា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​​នៅ​តា​ម​ប​ណ្ដោ​យ​ម​ហា​វិ​ថី​ ឈ្នះ​​ ​ឈ្នះ​ ​ភូ​មិត្រ​ពាំ​ង​ពោ​ធិ៍​ ​ស​ង្កា​ត់​គោ​ក​រ​កា​ ​ខ​ណ្ឌ​ព្រែ​ក​ព្នៅ​ ​រាជ​ធា​នី​ភ្នំ​ពេ​ញ​ ​។​
​​
រថយន្តរងគ្រោះជារថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-8259 បើកក្នុងទិសដៅពីត្បូងទៅជើង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ហើយរ៉េចង្កូតទៅផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាក់ប្រឡាយទឹក រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខាងលើ បានបន្តទៀតថា បន្ទាប់ពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋប្តឹងភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដោយពិនិត្យនៅកន្លែងកើតហេតុ ដោយមិនឃើញតៃកុងរថយន្ត នៅកន្លែងកើតហេតុនោះឡើយ ហើយកម្លាំងសមត្ថកិច្ចមើលនៅក្នុងរថយន្ត ដោយឃើញប្រឡោះកញ្ចក់រថយន្តដោយមានស្នាម ភក់ប្រឡាក់ ហើយមានការសង្ស័យតៃកុងរថយន្ត ចេញតាមកញ្ចក់ហើយភ័យគេចខ្លួនបាត់ស្រមោល ដោយសង្ស័យតៃកុងងងុយដេក បានបើកធ្លាក់ប្រឡាយទឹកក្រឡាប់ដូច្នេះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ភ្លាមៗ ហើយនៅទីតាំងកន្លែងកើតហេតុ ដោយមិនមានការខូចខាតសម្បត្តិសាធារណ: សមត្ថកិច្ចរង់ចាំថៅកែនឹងម្ចាស់រថយន្តខាងលើ ដើម្បីស្ទូចយកទៅជួសជុល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *