ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយមន្ត្រីសាខា និង មន្រ្តីអនុសាខាស្រុកបរិបូណ៌ បានចុះសួសុខទុក្ខ និងនាំយកអំណោយជូនលោកយាយចាស់ជរាគ្មានទីពឹងឈ្មោះ កែវ មុន្នី អាយុ ៨១ ឆ្នាំ រស់នៅក្នុងដីចំណីវត្ត ក្នុងភូមិត្រពាំងពោធិ៍
ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ផ្ទះទំហំ ៥មគុណ៣ម ប្រក់ស្លឹក ជញ្ជាំងស្លឹក ដីទំហំ ១៣ ម៉ែត្រ ៤ជ្រុង។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខា
ដែលផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំ
ឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេងៗ ពិសេសអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីចាកផុតពីកូវីដ ១៩ បម្លែងខ្លួនថ្នីអូមីក្រុង។
អំណោយលោកយាយចាស់ជរាគ្មានទីពឹង រួមមានអង្ករ ១០០គក. ត្រីខ ២យួរ. មីជាតិ ២កេស. ទឹកសុទ្ធ ២កេស .ទឹកផ្លែឈើ ១កេស . ឃីត ២ឈុត. ម៉ាស់ ២ ប្រអប់ . ថវិកា ១.០០០.០០០រៀល។
បន្ទាប់ពីសួសុខទុក្ខលោកយាយ ក្រុមការងាបន្តដំណើរសួរសុខទុក្ខស្ត្រីម៉េម៉ាយ៣គ្រួសារទៀត ក្រីក្រ នៅក្បែរផ្ទះលោកយាយ ក្នុង១គ្រួសារ ៗទទួលបានអង្ករ២៥គីឡូ ,មី១កេស,ត្រីខ១០កំប៉ុង,ទឹកត្រី១យួរេះ ម៉ាស់១ប្រអប់ ,ថវិកា ២គ្រួសារ ក្នុង១គ្រួសារទទួលបានម្នាក់ ៥០,០០០រៀល ដោយឡែកគ្រួសារប្តីស្លាប់ក្រីក្រនៅម្នាក់ង១១០ ០០០ រៀល៕