​សារ​របស់​សម្តេច​តេជោ ហ៊ុន សែន ៖ «​យើង​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា (Corona) »

ទន្ទឹម​នឹង​បងប្អូន​ជនរួមជាតិ​កំពុង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន សូម​បងប្អូន​ចូលរួម​ទប់ស្កាត់​ជំងឺ​ឆ្លង​តាម​ផ្លូវដង្ហើម​ថ្មី​ដែល​មានឈ្មោះ​ថា កូរ៉ូណា (Corona) ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន ហើយ​ពេលនេះ​បាន​មក​ដល់​ប្រទេស​មួយចំនួន​ដូចជា អាមេរិក​, អូស្ត្រាលី​, កាណាដា​, បារាំង​, នេ​ប៉ាល់​, ជប៉ុន​, សិង្ហបូរី​, កូរ៉េខាងត្បូង​, តៃវ៉ាន់​, ថៃ​, វៀតណាម និង​ម៉ាឡេហ្សី​។

​អាការៈរោគ​គឺមាន ផ្តាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល ក្តៅខ្លួន​ខុសប្លែក​ខុស​ពី​ធម្មតា​។ បងប្អូន​អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ និង​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ​អោយបាន​ញឹកញាប់​។ កុំ​នៅក្បែរ​អ្នក​ដែល​មាន​អាការៈរោគ​ខាងលើ និង​កុំ​នៅ​ជិត​សត្វពាហានៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ ត្រូវ​ញាំ​ម្ហូបអាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់ពេលវេលា​។

​មកទល់ពេលនេះ វីរុស Corona មិន​ទាន់​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​ទេ​។ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ក្រសួង​សុខាភិបាល​កម្ពុ​ជា​បាន​បំពាក់​ម៉ាស៊ីន​ស្គែ​ន (Scan) រក​មេរោគ ប្រចាំការ ២៤​ម៉ោង ដើម្បី​ស្កែន​គ្រប់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយត្ន័​ខ្ពស់ ជាពិសេស​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​មេរោគ​កូរ៉ូណា​ឆ្លង ។ ប្រសិន​បើ​បងប្អូន​សង្ស័យថា​មាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូរ៉ូណា នេះ សូម​ទាក់ទង​មក​គ្រូពេទ្យ​ដែល​នៅ​ជិត​កន្លែង​ជា​បន្ទាន់ ឬ​មក​កាន់​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​មក​លេខ 115 ជាបន្ទាន់​។

​ទន្ទឹមនឹងនេះ សូម​ក្រសួង មន្ទីរ និង​ស្ថាប័ន ពាក់ព័ន្ឋ​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ហើយ​លេខ​ទូរស័ព្វដែល​បាន​ដាក់អោយ​ប្រើប្រាស់​ជា​សាធារណៈ​ត្រូវ​មាន​អ្នកប្រចាំការ​ទទួល​ពេល​ខ​ល​ចូល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *