​សូម​ជឿ​តែ​ព័ត៌មានពី​ក្រសួង​សុខាភិបាល កុំ​ចេះតែ​ជឿ​ហ្វេ​ស​បុក​បង្ហោះ​គ្មាន​ប្រភព​ច្បាស់​លាស់​

ខ្ញុំ​យល់​ពី​អារម្មណ៍​នៃ​ការភ័យខ្លាច​របស់​បង​ប្អូន ទើបបាន​ជា​ខំ​បញ្ជូន​សារ​ចែករំលែក​រាល់​ព័ត៌មាន គ្មាន​ប្រភព​ច្បាស់លាស់​ទៅ​ដល់​បងប្អូន មិត្តភក្តិ​អោយបាន​ដឹង​និង​ដើម្បី​បង្ការ ។​

​ពាក្យ​ខ្មែរ​យើង​បាន​និយាយថា​៖ « ក្អែក​១​ជា​ក្អែក​១០ » មានន័យ​ថា លឺ​ត្រឹម​មួយ តែ​ពេល​និយាយប្រាប់​ត​គ្នា​វា ឡើង​ដល់​ទៅ ១០ ។ ការ​បញ្ចូន​ព័ត៌មាន​គ្មាន​ប្រ​ភពច្បាស់លាស់ណឹ​ង​ហើយ ដែល​ជាហេតុ​ធ្វើអោយ​អ្នកទទួល​ខ្លះ​កើត​ចិត្ត​ជ្រួលច្របល់ មាន​ការភ័យខ្លាច​ជ្រុល ។

​កត្តា​សំខាន់ សូម​បងប្អូន​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​អោយបាន​ត្រឹមត្រូវ ហើយ​សូម​ជឿ​តែ​ព័ត៌មាន​ដែល​ផ្សាយ​ចេញពី​ក្រសួង​សុខាភិបាល ចេញ​ពី​ថ្នាក់​ដឹក​កំពូល​របស់​ប្រទេស អាជ្ញាធរ​ឬ​សារព័ត៌មាន​ធំៗ​បាន​ហើយ កុំ​ចេះតែ​ជឿ​ហ្វេ​ស​បុក​បង្ហោះ​គ្មាន​ប្រភព​ច្បាស់​លាស់​ពេក នាំអោយ​មាន​ការភ័យខ្លាច ។

​បច្ចុប្បន្ន ក្រសួង​សុខាភិបាល​និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​របស់​ជាតិ​បាននិងកំពុង​យកចិត្ត​ដាក់​ខ្ពស់​បំផុត​អំពី​ស្ថានភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ។ ទន្ទឹមនេះ​ក៏​សំណូមពរ​បងប្អូន មេត្តា​កុំ​ចេះតែ​នាំគ្នា​ផុស​ផ្តេសផ្តាស់​នូវ​ព័ត៌មាន​ដែល​ខ្លួន​យល់​មិន​ច្បាស់ ពីព្រោះ អាច​នាំអោយ​មាន​ការយល់ច្រឡំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *