កូនជាងធ្វើម៉ូតូ សុំស្នេហ៍កូនក្រមុំមេជាងមិនបានសម្រេចចិត្តបាញ់សម្លាប់ហើយបាញ់សំលាប់បញ្ចប់ជីវីតខ្លួនឯង

ខេត្តកំពង់ធំ៖ តាមប្រភពពីសមត្ថកិច្ចអោយដឹងថាមានករណីឃាតកម្មយ៉ាងសាហាវគឺបុរសម្នាក់ជាកូនជាងជួសជុលម៉ូតូសុំស្នេហ៍កូនស្រីមេជាងមិនបាន យកកាំភ្លើងច្នៃបាញ់ប្រហារនារីរងគ្រោះបណ្តាលអោយស្លាប់ហើយបញ្ចប់ជីវីតដោយបាញ់ខ្លួនឯងស្លាប់តាមក្រោយក្នុងថ្លុកឈាម។ ករណីដ៍រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី ០៧ខែមីនាឆ្នាំ២០២២នេះ ស្ថិតនៅផ្ទះ ឈ្មោះគង់ ណាក់ ភេទ ប្រុស អាយុ ៦០ឆ្នាំ(ជាម្ចាស់ផ្ទះ)នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមការបញ្ជាក់ពីលោក កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ(ស្លាប់ភ្លាមៗនៅកន្លែង)ដោយជនសង្ស័យបានបាញ់ត្រូវចំនួន០២គ្រាប់ ចំគល់កឆ្វេងនិងក្បាល០១គ្រាប់ ។


រីឯជនសង្ស័យ មានឈ្មោះ សុខ សូយ៉ន ហៅឌី អាយុ២៩ឆ្នាំរស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ(បាញ់សម្លាប់ខ្លួនឯងបែកខ្ទេចលលាដ៏ក្បាល) ។ សមត្ថកិច្ចបន្តថាមុនកើតហេតុជនបង្ករបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយ:ពេល១ឆ្នាំហើយប្រហែលបីខែចុងក្រោយនេះជនបង្ករបានស្រលាញ់ជនរងគ្រោះព្យាយាមសុំស្នេហ៍តែជនរងគ្រោះ(ជាកូនមេជាង)មិនព្រមស្រលាញ់ ។ លុះថ្ងៃទី០២ខែមីនាឆ្នាំ២០២២ ជនបង្ករបានទៅលេងផ្ទះខ្លួនដេក១យប់ហើយបានត្រឡប់ មកវិញ លុះដល់ថ្ងៃកើតហេតុទើបជនបង្ករបានយកកាំភ្លើងកែឆ្នៃធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯងតែម្តង។មូលហេតុ : ជនបង្កស្រលាញ់ជនរងគ្រោះតែជនរងមិនព្រមស្រលាញ់ទើបបណ្តាលឲ្យមានករណីឃាតកម្មតែម្តង ។
ទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុ ឃើញមានអាវុធខ្លីកែឆ្នៃចំនួន០២ដើម ។ រីឯសាកសពទាំងពីរនាក់ត្រូវបានប្រគល់អោយសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *