ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យប្រតិភូ ដឹកនាំដោយលោក Nathapong Korom នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ «PRECISE ELECTRIC MANUFACTURING Co.,Ltd» ដែលមានមូលដ្ឋាននៅខេត្តផាធុមថានី ប្រទេសថៃឡង់ដ៏ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញការត្រៀមតម្លើងរោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងជំនួបខាងលើ ត្រូវបានធ្វើឡើង នៅសាលបន្ទប់ធ្វើការផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ដោយបានការចូលរួម ពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងទីចាត់ការជំនាញផ្សេងទៀត ចំណុះឲ្យរដ្ឋបាលសាលាខេត្តពោធិ៍សាត់៕