ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិង

(ខេត្តតាកែវ)  ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិងកំទេចកំទីដែកគ្រប់ប្រភេទនិង អាលុយមីញ៉ូម ដែលមានសិប្បកម្ម ឈ្មោះថា (ប្រិចលៀន មិនថល) ឯ.ក ស្ថិតនៅផ្លូវ១២៦ពីសំរោងយ៉ោងទៅត្រាំខ្នារ ភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី មានម្ចាស់ឈ្មោះ ដួង សុខជា មុខងារជាមន្ត្រីយោធា ហើយថែមទាំងឃើញមានជនជាតិចិន៤ទៅ៥នាក់បំរើការងារនៅនិងសិប្បកម្មអេតចាយស្លរដែកអាលុយមីញ៉ូមនោះផង ដែលជាហេតុធ្វើអោយមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្នារទង់ដូចជា÷
១-មានក្លិនជះស្អុយឆ្ងិតពិបាកដកដង្ហើមនិងក្រហាយភ្នែក (បណ្តាលឲ្យទាស់ដល់អ្នកឆ្លងទន្លេរកូនង៉ែតខ្ចី)
២-សំលេងម៉ាស៊ីនវៃកំទេចកំទី លឺសូរខ្លាំងៗចាប់ពីម៉ោង៥.០០ល្ងាចរហូតដល់ម៉ោង១២ឈានចូលម៉ោង១ទាបភ្លឺបញ្ចប់
៣-ពិបាកក្នុងការទទួលទានដំណេកមិនបានស្កប់ស្គល់
បើតាមការស្រាយបំភ្លឺរបស់លោក ដួង សុខជា (ម្ចាស់អញ្ញាប័ណ្ណ) លោកថា លោកបានជួលអោយគេហើយ បើចង់ដឹងទៅសួរគេទៅនៅបើតាមការបំភ្លឺរបស់លោក ដួង សុខជា កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២នេះខាងអង្គភាពយើងខ្ញុំ មិនមានលេខទូរស័ព្ទម្ចាស់ទីតាំង សំរាប់ធ្វើការទំនាក់ទំនងបានទេ។ប្រជាពលរដ្ឋបានស្នើរដល់លោកអភិបាលខេត្តតាកែវនិងមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្តជួយដោះស្រាយជូនពួកគាត់ផង បើតាមការបញ្ជាក់របស់ប្រជាជនថា លោក ខៀវ សុផល អភិបាលរងស្រុកបាទី តែងតែចុះធ្វើការសំរបសំរួល អោយមានការយោគយល់និងអាធ្យាស្រ័យ ប៉ុន្តែ នៅតែគ្មានប្រសិទ្ធិភាព។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្នារទង់ ឃុំកុមារាជាស្រុកបាទី សូមឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌និងដំណោះស្រាយបញ្ហាដែលដុះស្លែយូរមកហើយ ជូនដល់ពួកគាត់ផង៕ (ព្រហ្មលិខិត)

# អត្ថបទរបស់លោកអ៊ុនសុខាអគ្គនាយករងសន្តិភាពប៉ុស្តិ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *