ខេត្តពោធិ៍សាត់រយៈពេលជាងប្រាំ ក្រោមការដឹកនាំរបស់ឯកឧត្តម «ម៉ៅ ធនិន» ខេត្តពោធិ៍សាត់បានប្រែពីស្រពោន មកស្រស់ថ្លាក្រោមការអភិវឌ្ឍរបស់ឯកឧត្តម ។
រីឯប្រជាពលរដ្ឋក្នុងខេត្ត ដែលមានផលវិវាទតែងទទួលបាននូវភាពយុត្តិធម៌ ក្រោមការកាត់ក្តីដោយយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ។
ចំណែកចាស់ជរា និងជនពិការភាព តែងទទួលបាននូវការឧបត្ថម្ភតក់ៗដូចភ្លៀងរលឹមមិនដាច់គ្រាប់ ។
អរគុណសន្តិភាព ! អរគុណស្ថាបនិកសន្តិភាព ដែលផ្តល់អភិបាលខេត្តដែលឆន្ទៈមនសិការជាតិនិយម មានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ជូនដល់ពួកខ្ញុំដែលជាប្រជាពលរដ្ឋជ្រកក្រោមដ៏ត្រជាក់ដែលលោកបានផ្តល់ជូន ៕