ព្រឹកថ្ងៃទី30 ខែមករា ឆ្នាំ2020 ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានសាខា យុវជនស្រលាញ់សន្តិភាព តាមបណ្ដា រាជធានីខេត្តអញ្ជើញទៅសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបានបង្ហាញអំពីរបៀបរបបអនាម័យ ការស្នាក់នៅការហូបចុក ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមថ្មី និងបន្សាបព័ត៌មានមិនពិត បំប៉ោង បំភ្លៃ ដែលនាំអោយមានការភ័យខ្លាចនៃជំងឺនេះ ដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអន្តេវាសិកដ្ឋានខេត្តរតនគិរី ៕