តើអាជ្ញាធរខេត្តបានដឹងដែរឬទេ?បទល្មើសនេសាទហ៊ុសម្រាស់កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងមន្ត្រីជំនាញពាក់ព័ន្ធមិនបង្ក្រាប..!!!ដោយសារលោកនាយផ្នែកជលផលផាតសណ្ដាយបើកដៃឲ្យយួនហ៊ុសម្រាសយ៉ាងរលូន

ខេត្តកំពង់ធំ÷គោរពរាយការណ៍ជូនអភិបាលខេត្តកំពង់ធំឲ្យបានជ្រាបថានៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2022 បទល្មើសហ៊ុសម្រាស់កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យជំនាញពាក់ព័ន្ធដែលឈរជើងនៅទីនោះមិនចុះបង្ក្រាបដោយមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធទើបបទល្មើសហ៊ុសម្រាស់នេះធ្វើការបានរលូនដែលមានទីតាំងស្ថិតនៅភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។  បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានខ្សឹបឲ្យអង្គភាពសារព័ត៌មានសន្តិភាពប៉ុស្តិ៍ ថ្ងៃនេះយើងឲ្យដឹងថាគឺមានការអនុញ្ញាតពីប្រធានមន្ទីសិកម្មខេត្តកំពង់ធំលោកប៉ែនសុវណ្ណារិទ្ធបានបើកដៃឲ្យមានការហ៊ុមសម្រាស់នៅចំណុចភូមិផាត់សណ្ដាយនិងព្រែកផ្សេងៗទៀតដើម្បីយកលុយចែកគ្នាចាយ។ចំណែកអ្នករត់ការវិញមានឈ្មោះ (ប៉ោះរស់នៅក្នុងឃុំផាត់សណ្ដាយពូកែសម្រុះសម្រួលទៅសមត្ថកិច្ចនិងអាជ្ញាធរនិងជំនាញដែលពាក់ព័ន្ធ ។  លោកប៉ែនសុវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ លោក ចាយគង់ម៉េងនាយរងខណ្ឌខេត្តកំពង់ធំហ្នឹងលោកយ៉ាន់វិសាក់ហៅសែនាយផ្នែកកំពង់ធំកំពុងផ្គើននិងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហ៊ានឲ្យបទល្មើសហ៊ុសម្រាស់យ៉ាងគគ្រឹកគគ្រេងពេញបន្ទុកក្នុងភូមិផាត់សណ្ដាយឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំមិនខ្លាចញញើតច្បាប់នោះឡើយ។អង្គភាពសារព័ត៌មានគេហទំព័រសន្តិភាពថ្ងៃនេះមិនអាចសុំការបំភ្លឺ ពីលោកប៉ែនសុវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឡើយព្រោះអត់មានលេខទូរសព្ទបើលោកយល់ថាការចេញផ្សាយព័ត៌មានខាងលើនេះមិនត្រឹមត្រូវទេអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺរាល់ម៉ោងធ្វើការជានិច្ច។

You might like

Leave a Reply

Your email address will not be published. Required fields are marked *