កីឡា ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ចុងក្រោយរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការកម្ពុជា រួមទាំងក្រុមសិល្បៈសម្ដែងអបអរសាទរក្នុងពិធីបិទសរុបប្រមាណ ១៧០នាក់ កាលពីរាត្រីថ្ងៃទី០៧ ខែសីហា បន្ទាប់ពីបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយច្រើនបំផុត ក្នុងប្រវត្តិកម្ពុជា បញ្ជូនអត្តពលិកជនពិការ ចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ាននេះ បើគិតពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន ៕