លោកឧកញ៉ា ម៉ុង ឬទ្ធី បានត្រៀមរួចហើយក្នុងការចូលរួមដាំដើមឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដោយនៅថ្ងៃទី៨ ខែសីហា លោកឧកញ៉ា បានដឹកជញ្ជូនកូនឈើបេងចំនួន ១០០០ដើម កូនឈើធ្នង់ចំនួន ១០០០ដើម។ បើតាមលោកឧកញ៉ា នៅថ្ងៃទី៩ ខែសីហា លោកនឹងបញ្ជូនកូនឈើបេង និងធ្នង់ចំនួន៥០០០ដើមបន្ថែមទៀត ហើយនឹងអាចដឹកជញ្ជូនជាបន្តបន្ទាប់ថែមទៀត។
ជាមួយគ្នានេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានថ្លែងដោយស្វាគមន៍ចំពោះប្រជាពលរដ្ឋទាំងអស់ដែលចង់ចូលរួមចំណែកដាំដើមឈើឡើងវិញ ដោយលោកឧកញ៉ាស្វាគមន៍ចំពោះការចូលរួម ហើយពេលនេះលោកឧកញ៉ា រួមជាមួយក្រុមអ្នកបច្ចេកទេស បុគ្គលិកកម្មករផ្នែកកសិកម្មរបស់ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានទៅកាន់ភ្នំតាម៉ៅ ដើម្បីធ្វើការដាំដើមឈើឡើងវិញហើយ៕