កីឡា ៖ តាមប្រភពពត័មានបានឲ្យដឹងថា កីឡាករបរទេសចាប់ផ្ដើមមកដល់កម្ពុជាបណ្ដើរៗហើយ ដើម្បីចូលរួមការប្រកួតប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ខេត្តកោះកុង កំពត កែប ដែលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ មករា ឆ្នាំ២០២០ខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលធ្វើឡើងនាដើមឆ្នាំ២០២០ នឹងបែងចែកជា៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះទៅទីរួមខេត្តកោះកុង ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមមកពី១៥ប្រទេសគ្រប់ទ្វីបចូលរួម ស្មើនឹងកីឡាករ-កីឡាការិនីប្រមាណ២០០នាក់ ដែលសុទ្ធតែជាអ្នកជិះកង់កម្រិតអាជីព៕