រាជធានីភ្នំពេញ ៖ ខ្ញុំបង្ហោះរូបភាព ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅចិនជប៉ុន សិង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក
វិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួល តែនៅមាននាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិ ឬ ឧបនាយករដ្ឋមន្ត្រីទទួល។
ក្នុងឋានៈជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមក
ប្រទេសយើង។
សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែតនៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួន
ច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប(ហាតូយ៉ាម៉ា២០១១ ស៊ីនហ្រូ អាបេ២០១៨
គីស៊ីដា២០២២)។
សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ៕ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន