ខេត្តរតនគិរី ៖ ហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៩ ទល់មុខស្ថានីយប្រេងឥន្ធនៈ (ប្រេងយើង) ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយបុគ្គលិកតខ្សែកាប្ល៏បានឡើងបង្គោលប្រព័ន្ធភ្លើងអគ្គិសនីកម្ពុជានៅតាមបណ្តោយផ្លូវជាតិលេខ៧៨ បណ្តាលឲ្យឆក់មនុស្ស៤នាក់រងរបួសធ្ធន់ ត្រូវបានដឹកបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអ្នកតភ្ជាប់ប្រព័ន្ធខ្សែកាប៍ បានលើកដែកប៉ះនិងខ្សែភ្លើងមេ បណ្ដាលឲ្យជនរងគ្រោះ៤នាក់ កំពុងតែតខ្សែកាប៍នៅលើបង្គោលភ្លើងបណ្តាលឲ្យឆក់កុំបានតែខ្សែក្រវ៉ាត់ជាប់នៅចង្កេះ កុំអីធ្លាក់មកដីបាត់ទៅហើយ៕