អន្តរជាតិ ៖ ក្រសួងការបរទេសចិន បានលើកឡើង កាលពីថ្ងៃសុក្រថា គណបក្សកាន់អំណាចរបស់តៃវ៉ាន់ កំពុងព្យាយាមបង្កើនភាពតានតឹង បន្ទាប់ពីទីក្រុងតៃប៉ិ បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យលោក Zhao Lijian បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា ការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យក្នុងការបង្កើនភាពតានតឹង គ្មានន័យឡើយ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បានឆ្លើយតបថា ការបាញ់ទម្លាក់ដ្រូនរបស់ក្រុងតៃប៉ិ គឺជាប្រតិកម្មដ៏សមស្របបំផុត បន្ទាប់ពីមានការអត់ធ្មត់ និងការព្រមានម្តងហើយម្តងទៀតចំពោះការលុកលុយផ្សេងៗ ៕