ថ្នាក់ដឹ​ក​នាំ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ស្ថា​​នភា​​ព​ទឹ​ក​ ​នៅ​ក្នុ​ង​ស្រុ​ក​ម​ង្គ​​ល​បូ​រី​

​ខេត្តបន្ទាយមានជ័យ ៖ នា​​ព្រឹ​​​ក​ថ្ងៃ​ទី​២​ ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​២​ ​ឯ​ក​ឧ​ត្ត​ម​ ​អ៊ុំ ​រា​ត្រី​ ​អ​ភិ​បា​ល​​ ​នៃគ​​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​អ​ម​ដំ​ណើ​រ​ដោយ​ម​ន្ត្រី​ជំ​នា​ញ​ពា​ក់​ព័​ន្ធ​ ​អា​ជ្ញា​ធ​​រ​ស្រុ​ក-​​ឃុំ ​​បា​ន​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ​មើ​ល​ស្ថា​ន​ភា​ព​ទឹ​ក​​ នៅ​ភូ​​មិសា​ស្ត្រ​ឃុំចំ​ណោ​​ម​ និ​ង​ឃុំ​សឿ ​ស្រុ​​ក​មង្គ​ល​​បូ​រី​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្ដ្រីជំនាញធនធានទឹកខេត្ត នាំយកគ្រឿងចក្រមកភ្លាមៗ ដើម្បីកាយផ្តាច់បើកមុខទឹក បង្ហូរទៅក្រោមតាមប្រឡាយមេ ដែលបានស្តារដើម្បីពន្លឿនការរំដោះទឹក ជៀសវាងការជន់លិច ផ្លូវ ស្រែ និងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅក្បែដងស្ទឹងមង្គលបូរីនោះ ក្នុងភូមិសាស្ត្រឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលា ចំពោះករណីស្ថានភាពទឹកមានការហក់ឡើងខ្លាំង ដែលជាការព្រួយបារម្ភណាមួយ។

សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើឱ្យស្ថានភាពមានការកើនឡើង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *