អន្តរជាតិ ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារក្នុងខេត្ត Sichuan ដែលបង្កឲ្យមានមនុស្សស្លាប់ ៤៦ នាក់ និងរងរបួសច្រើននាក់ ខណ ១៦ នាក់បាត់ខ្លួន ។ នេះបើយោងតាមសារព័ត៌មាន RT ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសចិន បានរាយការណ៍ថា ផ្ទះ និងផ្លូវនានានៅក្នុងតំបន់ត្រូវបានវាយប្រហារដោយការរអិលបាក់ដីដែលបង្កឡើងដោយចលនារញ្ជួយដី។
ទន្ទឹមនោះ ទំនប់វារីអគ្គិសនី និងស្ថានីយ៍វារីអគ្គិសនី ក្នុងចម្ងាយ ៥០ គីឡូម៉ែត្រនៃចំណុចកណ្តាលគ្រោះរញ្ជួយដីក៏រងការបំផ្លាញ ផងដែរ ៕