​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​សំណេះសំណាល នៅ​សាលា​មត្តេយ្យ​សហគមន៍​កំពោ​តអាង​

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ចុះ​សំណេះសំណាល បង្ហាញ​អារម្មណ៍​កក់ក្តៅ និង​ផ្តល់​ក្តី​អាណិត​ស្រឡាញ់ ដល់​កូនៗ​កុមារា កុមារី​តូចៗ ដែល​កំពុង​សិក្សា​នៅ​សាលា​មត្តេយ្យ​សហគមន៍​កំពោ​តអាង ដែល​បច្ចុប្បន្ន​មាន​ការខ្វះខាត​ថ្នាក់រៀន ហើយ​ត្រូវបាន​ឯកឧត្តម​សម្រេច​សាងសង់​ជូន​តាម​សំណើ​របស់​ព្រះសង្ឃ នាយិកា គណៈកម្មការ​ទ្រទ្រង់​សាលា នៅ​បរិវេណ​វត្ត​មុន្នី​វង្ស​សូរិយា​សោភ័ណ្ឌ (​ហៅ​វត្ត​កំប៉ាង​) ស្ថិតក្នុង​ភូមិកំពោ​តអាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាន​ផ្តល់​ជូន​សម្ភារៈ​សិក្សា ដល់​កូន​ក្មួយ​សិស្សានុសិស្ស នៃ​សាល​បឋមសិក្សា​កំប៉ាង ចំនួន​២២៩​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ​២​ក្បាល និង​ប៊ិច​២​ដើម ព្រមទាំង​បន្ត​នាំយក​នូវ​អង្ករ ភេសជ្ជៈ និង​បច្ច័យ​មួយចំនួន ប្រគេន​ព្រះសង្ឃ គង់​ក្នុង​វត្ត​មុន្នី​វង្ស​សូរិយា​សោភ័ណ្ឌ (​ហៅ​វត្ត​កំប៉ាង​) ឃុំ​ស្វាយដូនកែវ និង​វត្ត​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *