លោក កៀ​ង​ ​ល័​ក្ស​ ​អ​ភិ​បា​ល​ខ​ណ្ឌ​ចំ​កា​រ​ម​​ន​ ចុះ​​ត្រួ​តពិ​​និ​ត្យ ​កា​រ​ឈូ​ស​ឆា​យ​ផ្លូ​វ​វ នៅផ្លូវ​លេ​ខ​១​០​៥​ និ​ង​កា​រ​ស្ដា​រ​អា​ង​ស្ដុ​​បទឹ​ក​បឹ​ង​ត្រ​បែ​ក​​

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០​៩​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​២​ ​រ​ដ្ឋ​បា​ល​ខ​ណ្ឌ​ចំ​កា​រ​ម​ន​ ​ដឹ​ក​នាំ​ដោ​យ​​លោ​ក​ ​កៀ​ង​ ​ល័​ក្ស​ ​អ​ភិ​បា​ល​ខ​ណ្ឌ​ ​ចុះត្រួ​​តពិ​និ​​ត្យ​កា​រ​ឈូស​ឆា​យ​ផ្លូ​​វ ​​នៅ​ផ្លូ​វ​លេ​ខ​១​០​៥​ ​និ​ង​បា​ន​ប​ន្ត​ចុះ​ត្រួត​ពិ​និ​ត្យ​កា​រ​ស្ដា​រ​អា​ង​ស្ដុ​ប​ទឹ​ក​បឹ​ង​ត្រ​បែ​ក​ ​​ដែ​ល​ស្ថិ​ត​នៅ​ស​ង្កា​ត់​ផ្សា​រ​ដើ​ម​ថ្កូ​វ​ ​ខ​ណ្ឌ​ចំកា​រ​ម​ន​។​

មន្ត្រីសាលាខណ្ឌចំការមន បានឲ្យដឹងថា លោកអភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីសាធារណការខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យ ការឈូសឆាយផ្លូវ ចាក់លុបជង្ហុក សំបុកមាន់ នៅផ្លូវលេខ១០៥ ដោយចាប់ពីផ្លូវលេខ៤៨៨ រហូតដល់ផ្លូវលេខ៥០៨ និងបានបន្តចុះត្រួតពិនិត្យការស្ដារអាងស្ដុបទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ។

ខណៈដឹកនាំមន្ត្រីជំនាញចុះពិនិត្យការជួសជុលផ្លូវសំបុកនេះ លោក កៀង ល័ក្ស បានលើកឡើងពីសារៈសំខាន់នៃការជួសជុលផ្លូវនៅពេលនេះ មិនត្រឹមតែស្អាតផ្លូវថ្នល់ប៉ុណ្ណោះនោះទេ គឺងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរថែមទៀត ហើយផ្លូវមានសោភ័ណ្ឌភាពល្អប្រសើរ សាកសមជាខណ្ឌនៅកណ្តាល នៃរាជធានីភ្នំពេញផងដែរ ហើយប្រជាពលរដ្ឋគាត់សប្បាយចិត្ត ក្នុងការធ្វើដំណើរបើកបរលើផ្លូវរលោង ដោយគាំទ្រមកលើអាជ្ញាធរខណ្ឌចុះមកធ្វើការងារ លើការថែទាំហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ផងដែរ។

ក្នុងដំណើរចុះពិនិត្យការស្តារ ជួសជុល លុបសំបុកមាន់ផ្លូវនេះ លោក កៀង ល័ក្ស បានអះអាងថា អាជ្ញាធរខណ្ឌ-សង្កាត់ ចុះអនុវត្ដជាប្រចាំ ដើម្បីកុំឲ្យមានដក់ទឹកនៅលើទ្រូងផ្លូវ។ ចំពោះការងារទាំងនេះ គឺអនុវត្តតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលជំរុញឲ្យយុទ្ធនាការ ជួសជុលផ្លូវ ស្តារលូ គឺដើម្បីរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។

ខណៈប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ គឺពួកគាត់បានយល់ដឹង ហើយក៏មានសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តស្តារលូ ជួសជុលផ្លូវនេះ។ មានផ្លូវ មានសង្ឃឹម លូជាដង្ហើមទឹក ដើម្បីរំដោះទឹកជន់លិច ដោយទឹកភ្លៀងឲ្យបានទាន់ពេលវេលា ហើយក៏ជាការចូលរួមអភិវឌ្ឍន៍ជូនប្រជាពលលរដ្ឋ នៅរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផល លោកអភិបាលខណ្ឌ បានចាត់ឲ្យការិយាល័យសាធារណការខណ្ឌ អនុវត្តក្នុងការងារជួសជុល ចាក់បំពេញជង្ហុក លុបសំបុកមាន់ លើកំណាត់ផ្លូវក្នុងមូលដ្ឋានខណ្ឌចំការមន ជាប្រចាំ ពោលចុះត្រូវពិនិត្យមើលផ្លូវ និងបានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវខាងលើ កុំឲ្យយកសំរាមមកចោលក្នុងប្រឡាយ ដើម្បីជៀសវាងសំរាមកកស្ទះ ធ្វើឲ្យមានការកកស្ទះចរន្តផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យដក់ទឹកលើផ្លូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *