ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អំពាវនាវបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។
ថ្លែងក្នុងនាម ប្រធានសមាគមមូលនិធិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយថ្លែងអំណរគុណដល់សប្បុរសជន វិស័យ
សាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រនិងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវនានា ដល់មនុស្សវ័យចាស់ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យយើង ព្រោះគាត់ធ្លាប់បានធ្វេីពលិកម្មក្នុងបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សុភមង្គល ជូនជាតិ និងក្រុមគ្រួសារ អប់រំ ពិសេសបានអប់រំកូនចៅក្លាយជាពលរដ្ឋល្អ មិនឱ្យធ្លាក់ចូលទៅក្នុងអំពេីអបាយ មានល្បែងស៊ីសង បញ្ហាគ្រឿងញៀន ជាដេីម។ ល។
ក្នុងកិច្ចប្រជុំនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអណោយឧបត្ថម្ភដល់អ្នកចូលរួម៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ក្រម៉ា កំសៀវដាំទឹក អគ្គិសនី១ សារុង១ ទឹកដោះគោ តែ ស្កស មី កៅអៀក អំបិល ប្រេងខ្យល់ ទឹកសុីអ៊ុវ ទឹកត្រីប្រេងឆា ត្រីខ ទឹកសុទ្ធ ពិលជួតក្បាល១ផងដែរ។