ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័អមដោយក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៦៨គ្រួសារ នៅឃុំចំណោម និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: ពិសេសការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃជំនន់ទឹកភ្លៀងនាពេលនេះ ដែលតំរូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយផ្តល់នូវស្បៀង និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធានប្រុងប្រយ័ត្ន សង្រ្គោះបឋម អនាម័យរក្សាសុខភាពនានានិងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារពួកគាត់ពេលទឹកស្រកចុះទៅវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយបានសម្តែងនូវការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចែកជូន ដើម្បីសម្រាលនូវការលំបាក:
១.ប្រជាពលរដ្ឋចំនួនសរុប១៦៨គ្រួសារនៅឃុំចំណោម និងឃុំបត់ត្រង់ ដោយក្នុង០១គ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល
២.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់៥គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល។
៣. នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ កងពលលេខ៥១ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុមថវិកា៥០មុឺនរៀល
៤.ឧបត្ថម្ភសាលាស្រុក ១លានរៀល
៥. យុវជនសសយក ១០ម៉ឺនរៀល
៦.ទូកងឈ្មោះមង្គលបូរីមានជ័យបារីនាយកសន្តិភាព ១លានរៀល
៧. ប្រគេនបច្ច័យវត្តចំណោម១លានរៀល ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៣កេស អង្ករ ១០០គីឡូ ។
៨.កុមារតូចៗ ថវិកា១លានរៀលផងដែរ។