អន្តរជាតិ ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់បន្ថែមទៀត ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសមយុទ្ធបាញ់មីស៊ីលរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណនាវាផ្ទុកយន្តហោះរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់តំបន់ ដើម្បីឆ្លើយតបផងដែរ។
ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីនេះ គឺជាការបាញ់លើកទី ៦ ក្នុងរយៈពេល ១២ ថ្ងៃ ហើយក៏ជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយមធ្យម (IRBM) រំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ។
ការបាញ់បង្ហោះនេះ ត្រូវបានរាយការណ៍ដោយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន ៕