សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន ៤៥​អណ្តូង គិត​ជា​ទឹកប្រាក់​ចំនួន ១០៨.៤៨៤​ដុល្លារ​អាមេរិក សម្រាប់​ប្រជាពលរដ្ឋ ៨៥០​គ្រួសារ រស់នៅ​ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ …!

​ដើម្បី​បន្ត​ដោះស្រាយ​តម្រូវការ​ទឹក​នៅ​តាម​ទីជនបទ​ដាច់ស្រយាល នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត ចំនួន ៤៥​អណ្តូង គិត​ជា​ទឹកប្រាក់​ចំនួន ១០៨.៤៨៤​ដុល្លារ (​ដប់​ម៉ឺន​ប្រាំបី​ពាន់​បួន​រយ​ប៉ែតសិប​បួន​ដុល្លារ​អាមេរិក​) ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន ៨៥០​គ្រួសារ (​ស្មើ​មនុស្ស ៣.០៥៤​នាក់ រស់នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ប្រឈម​នឹង​កង្វះ​ទឹក​ក្នុង​រដូវប្រាំង ក្នុងនោះ អណ្តូង​ចំនួន ១៣​អណ្តូង សម្រាប់​ខេត្ត​មណ្ឌលគិរី​, ១៣​អណ្តូង សម្រាប់​ខេត្ត​ស្ទឹងត្រែង និង ១៩​អណ្តូង សម្រាប់​ខេត្ត​ព្រះវិហារ​។​

​សូម​បញ្ជាក់​ដែរ​ថា គិត​ចាប់តាំងពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៩ កាកបាទក្រហមកម្ពុជា បាន​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស តាមរយៈ​ការផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន ១.៦៩៥​អណ្តូង ព្រមទាំង ស្រះ​ទឹក​សហគមន៍ និង​ស៊ីទែន​ទឹក​ជាច្រើន​ទៀត​។ ដោយឡែក ក្នុង​ឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បាន​ផ្តល់​អណ្តូង​សរុប​ចំនួន ៧៥​អណ្តូង សម្រាប់​ប្រជាពលរដ្ឋ ២.៨៥៨​គ្រួសារ ស្មើ​មនុស្ស ១០.៧៦៩​នាក់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *