អរគុណសន្តិភាព!
– អរគុណគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន!
ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥២២ នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនប្រមាណ ៣៩៧៩ នាក់ នៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិតានួនឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ប្រជាពលរដ្ឋមានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងនៅគ្រប់ពេលវេលានិងទីកន្លែងក៏ដូចថ្ងៃនេះដែរ ព្រមទាំងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ពួកគាត់។
នាថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥២២ នាក់ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និង ចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង ប្រធានគណៈកម្មការទី៧រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៩៧៩ នាក់ (បីពាន់ ប្រាំបួនរយ ចិតសិប ប្រាំបួន នាក់ ) នៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិតានួនឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងមានអាហារសាមគ្គី ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមសហការពី ៖ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរអេដស៍ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបសេដ្ឋ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺលោក ឈឺន សុធន អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ឆាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងផែនការ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។ ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ សូមជម្រាបជូនផងដែរថា ក្នុងរយៈពេល ៨៦ខែ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៩ កុម្ភៈ ឆ្នាំ២០២០ ) ៨ឆ្នាំ គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ២១៦លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំនួន ៤២៧៥ នាក់ (បួនពាន់ ពីរយ ចិបសិប ប្រាំនាក់ ) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបាន ចំនួន ៥២៤៨២៧នាក់ ( ហាសិបពីរម៉ឺន បួនពាន់ ប្រាំបីរយ ម្ភៃ ប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៣៥២៨៣៤នាក់ (សាមសិបប្រាំម៉ឺន ពីរពាន់ ប្រាំបីរយ សាមសិប បួននាក់) ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះគឺដោយសារតែមានការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់បងប្រធាន ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពលដើម្បីអោយសកម្មភាពមនុស្សធម៌នេះកើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើតដឹកនាំប្រទេសជាតិចេញពីផេះផង់នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរបងប្រធាន ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ ។
លើសពីនេះទៅទៀតសូមថ្លែងអំណរគុណនិងជូនពរដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ។
យើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញារួបរួមគ្នាថែរ ក្សា ការពារ សុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍ ៕
H.E. Mr. Hun Many’s Volunteer Medical Teamwork of 522 members delivered free of charge medical services to about 3979 Borset Samdech Me Samdech Ov high school
Thanks to peace!
Thanks to Samdech Akka Moha Sena Padei Techo Hun Sen’s Win-Win policy!
On February 09, 2020, H.E. Mr. Hun Many’s Volunteer Medical Teamwork of 522 members delivered free of charge medical services to about 3979 Borset Samdech Me Samdech Ov high school, Tanourn village, Pothimreal commune, Borset district, Kampong Speu province. On this special occasion, our medical teamwork and the people had some snack such as bread and water for solidarity and national unity.
The team, process of consultation and treatment was led by H.E. Leng Phaly, secretary of state of the ministry of planning and executive chief of H.E. Hun Many’s Volunteer Medical Teamwork. These are precious gifts of H.E. Hun Many, a young parliamentarian, president of commission 7 of the national assembly, president of UYFC and honorary president of H.E. Hun Many’s Volunteer Medical Teamwork. The event was presided over by H.E. Kittisetabandita Chhay Than, senior minister, minister of the ministry of planning, president of national level board for strengthening Kampong Speu province and president of central committee for strengthening Kampong Speu province, accompanied by Her Excellency Hang Lina, government delegate in charge of NIS, in cooperation with, H.E. Eing Maly, senior minister in charge Aids Authority and chief of central committee for strengthening Borset district, H.E. Yoem Sokhom, chief of Kampong Speu provincial council board. H.E. Vy Samnang, Kampong Speu provincial governor, Mr. Or Vanthein, Kampong Speu health office, Mr. Chhin Sothon, governor of Borset district, H.E. Chhay Satya, chief of UYFC of the ministry of planning, Phnom Penh Youth Activist Teamwork, concerning Authorities, and other dignitaries.
The consultations and treatments include: general medical illness, pulmonary and other respiratory tract diseases, gastrointestinal diseases, dermatological diseases, gynaecological diseases, parasitic infection, anaemia, osteopathy, rheumatic diseases, hepathic diseases, sexual transmitted diseases STD, malaria, dengue, ophthalmological diseases, stomatological diseases, psychiatric disorders, diabetes mellitus, paediatric diseases, cardiovascular diseases, hypertension, eyes, nose, throat diseases, hemorrhoid, urinary tract and kidneys diseases, hemodialysis, ultrasound study, nerve, and physical suffering, blood analysis, and injury
The activity expresses the spirit of humanitarianism and unconditional love among Cambodians. Moreover, it also aims at contributing to poverty reduction of our people.
Under the wised leadership of Samdech Techo Hun Sen, Prime Minister of Cambodia, the country is able to maintain complete peace and security, stability and sustainable development. Furthermore, people have lived with hope, harmony, and happiness throughout the country.
Recalling that for 86 months (from December 2nd, 2012 toFebruary 09th 2020), 8 years, H.E. Hun Many’s Volunteer Medical Team, which consists of 4,275 doctors, has delivered free of charge medical care for 216 times to 524827people (352834 females) in 20 provinces/municipalities including Kompong Speu, Kompong Tom, Kompong Cham, Prey Veng, Takeo, Kompong Chhnang, Siem Reap, Battambang, Kandal, Preah Vihear, Kompot, Koh Kong, Preah Sihanouk, Banteay Meanchey, Svay Rieng, Phnom Penh, Kep, and Tbong Khmum, and Mondulkiri.
The people, who received these medical services, as well as their friends and relatives, were absolutely delighted and expressed their gratitude towards H.E. Mr. Hun Many and the team, and they also wished him, his family and his medical teawork the five blessings: longevity, nobility, health, strength, and wisdom. We are always determined to uphold and preserve peace, security and stability, in accordance with Samdech Techo Hun Sen’s Win-Win policy sustainably.