អន្តរជាតិ ៖ ប្រធានាធិបតីចិន លោក Xi Jinping បានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងចិន និងអាល្លឺម៉ង់ ស្របពេលមានការផ្លាស់ប្តូរ និងភាពចលាចល នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់លោក ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដោយទំនងជានឹងពិភាក្សាពីវិបត្តិអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច។
ក្រុមអ្នកវិភាគ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Scholtz នៅថ្ងៃសុក្រនេះ គឺជាលើកទីដំបូងរបស់មេដឹកនាំនៃប្រទេស G7 ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៣ ឆ្នាំ ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូង លោក Xi បាននិយាយថា ក្នុងនាមជាប្រទេសធំដែលមានឥទ្ធិពល ប្រទេសចិន និងអាល្លឺម៉ង់ គួរតែធ្វើការជាមួយគ្នាបន្ថែមទៀតក្នុងអំឡុងពេលមានការផ្លាស់ប្តូរ និងភាពចលាចល។
ទន្ទឹមនោះ លោក Scholz បានប្រាប់លោក Xi ថា វាជាការល្អដែលមេដឹកនាំទាំង ២ បានជួបប្រជុំគ្នាក្នុងគ្រាដ៏តានតឹង ដោយរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ដែលកំពុងបង្កើតបញ្ហាសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់៕