ខេត្តសៀមរាប ៖ ក្រសួងបរិស្ថានបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ និងសហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្ដួច នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន១៥នាក់ ។វគ្គបណ្តុះបណ្តាលនេះ អនុវត្តដោយនាយកដ្ឋានជីវភាពសហគមន៍ ក្រោមការគាំទ្រដោយគម្រោងមេគង្គឡានឆាង រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រើប្រាស់វិធីសាស្ត្រអនុវត្តជាក់ស្ដែងនៅកសិដ្ឋានចញ្ចឹមឃ្មុំអង្គរ ដែលគម្រោងនេះ នឹងបង្កើតមុខរបរបន្ថែមសម្រាប់បង្កើនប្រាល់ចំណូលមួយកម្រិតដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ៕