សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ផាក ហ៊ឹង​ឃ្យុ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ ២ និង​លេខ​២២

នៅ​ព្រឹក​ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០២០ នេះ នៅក្នុង​ពេល​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​ស្តារ និង សាងសង់​ផ្លូវ​ជាតិ​លេខ​២ និង លេខ​២២ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​មិត្ត​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដើម្បី​ជួយ​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​តំបន់​ជ្រោយចង្វារ​ឆ្ពោះទៅកាន់​ស្វាយជ្រំ​នៅ​តំបន់​អរិយ​ក្សត្រ ។​

​កន្លងមក​នេះ​កម្ពុជា​យើង​ក៏​បាន​ទទួល​នូវ​ជំនួយ​ក្នុង​ការកសាង​ស្ពាន​មិត្តភាព​ធំៗ​មួយចំនួន ដូចជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ជាដើម​។​

​នៅ​ឆ្នាំ ២០២០ នេះ កម្ពុជា​ចង់បាន​ស្ពាន​និមិត្តរូប​នៃ​មិត្តភាព​រវាង​កម្ពុជា​និង​កូរ៉េ ដែល​ជា​ស្ពាន​តម្រូវការ​ចាំបាច់​បំផុត​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​តំបន់​អរិយ​ក្សត្រ​និង​ឆ្ពោះទៅ​តាម​បណ្តា​តំបន់​និង​ខេត្ត​ផ្សេងៗ​មួយចំនួន​ទៀត​នៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​។ ទន្ទឹមនឹងនេះ​ដែរ កម្ពុជា​សូម​អរគុណ​មិត្ត​កូរ៉េ​ចំពោះ​ជំនួយ​ហិរញ្ញប្បទាន​ប្រមាណ​៧០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ ២០១៩ ដល់ ២០២៣​។​

​តើ​ពលរដ្ឋ​កម្ពុជា​មាន​គំនិត​យោបល់​យ៉ាងណាដែរ ចំពោះ​សំណើរ​ទៅ​មិត្ត​កូរ៉េ​ក្នុង​ការជួយ​កសាង​ស្ពាន​មិត្តភាព​ឆ្លងកាត់​ទន្លេមេគង្គ​ឆ្ពោះទៅ​កាន់​តំបន់​អរិយ​ក្សត្រ​នៅ​ឆ្នាំ ២០២០ នេះ​?
​អរគុណ​សន្តិភាព​!

You might like

Leave a Reply

Your email address will not be published. Required fields are marked *