ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សារហូតបញ្ចប់ថ្នាក់ទី១២ និងទទួលបានអាហារូបករណ៍ពី ស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។
លោក ថុន ស៊ូខុន ត្រូវជាឪពុករបស់ម៉ាលីកា គឺជាជនជាតិដេីមភាគតិចឡាវ រស់នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី លោកគឺជាក្មេងកំព្រាឳពុក រស់នៅជាមួយម្ដាយមេម៉ាយម្នាក់ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យបានធ្វេីការជាមន្រ្តីឧទ្យានុរក្សពេញសិទ្ធិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងបានរៀបការ ហេីយទទួលបានចំណងដៃកូន ៤នាក់ ប្រុសម្នាក់។
ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ ម៉ាលីកា ក៏ត្រូវបានជ្រេីរេីសឲ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ានរបស់ប្រទេសថៃ៕ Kim Sokry