​ឯកឧត្ដម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដឹកនាំ​កិច្ចប្រជុំ នៅ​សាលា​ស្រុក​សណ្តាន់

អរគុណ​សន្តិភាព​!
​ព្រឹក​ថ្ងៃ​ទី 13 ខែ​កុម្ភៈ ឆ្នាំ 2020 ឯកឧត្ដម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ នៅ​សាលា​ស្រុក​សណ្តាន់ ដែល​មានកា​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ​ដែល​ជា​ប្រធាន​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​មាន​ការអញ្ជើញ​ចូលរួម​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​ប្រធាន​បាន​លើក​ពី​សភាពការណ៍​រួម បច្ចុប្បន្ន EBA ដែល​មិន​មាន​បញ្ហា​អ្វី​និង​ប្រកាស​សេចក្តីសម្រេច​កែសម្រួល​សមាស​សភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​តាម​ឃុំ បន្ទាប់​ចប់​កិច្ចប្រជុំ ក្រុម​ការងារ​បាន​ចុះទៅ​ពិនិត្យ​ទីតាំង​នៅក្នុង​វិទ្យា​លយ័ ហ៊ុន សែន សណ្តាន់ ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​ក្រុមការងារ គ្រូពេទ្យ​ស្មគ្រ័ចិត្ត ឯ​ឧត្តម ហ៊ុន ម៉ា​នី ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ ថ្ងៃ​ខាង​មុខ ដែល​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់​និង​អាជ្ញាធរ​ស្រុក​សណ្តាន់ បន្តាប់​ពី​ពិនិត្យ​ទីតាំ​ងចប់ ក្រុមការងារ​ក៍​បន្តដំណើ​រ​ទៅ​ទស្សន​:​កិច្ច​សិក្សា​នៅ​ព្រៃ​ឡង់​ដែលមាន​ទំហំ​ផ្ទៃដី 42 ម៉ឺន ហិច​តា​ដើម្បី​រក​បញ្ហា​ប្រឈម​បើក​វេទិការ​សា​ធាណ​:​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ជូន​ប្រជាពលរដ្ឋ​និង​បន្ត​ការចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទូទៅ​នៅ​ឃុំ​នានា​ដើម្បី​រៀបចំ​វេទិកាសាធារណ​:​បន្តបន្ទាប់​ទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *