ឯកឧត្តម ម៉ៅ ធនិន ហាម​ហើយ​ហាម​ទៀត ដល់​គ្រប់​មន្ត្រីរាជការ ដាច់ខាត​មិន​ត្រូវ​យក​កម្រៃ លើ​សេវា​សាធារណៈ ពី​ប្រជាពលរដ្ឋ​នោះឡើយ​

ស្រុក​បាកាន ៖ ក្រោយ​ពី​ព្រមាន​ចាត់វិធានការ​ក្ដៅ ចំពោះ​មន្ត្រី​ណា ដែល​នៅតែ​បន្ត​យក​កម្រៃ​សេវា​ក្រៅ​ប្រព័ន្ធ​ពី​ប្រជាពលរដ្ឋ​ទៀត​នោះ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាន​ហាម​ហើយ​ហាម​ទៀត ដល់​គ្រប់​មន្ត្រីរាជការ ដាច់ខាត​មិន​ត្រូវ​យក​កម្រៃ លើ​សេវា​សាធារណៈ ពី​ប្រជាពលរដ្ឋ​នោះឡើយ ផ្ទុយទៅវិញ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​សហការ​គ្នា​បម្រើ​ប្រជាពលរដ្ឋ ឱ្យ​ដិតដល់ និង​ឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែង​បែបនេះ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ស្រុក​បាកាន ចំនួន​៦៥​រូប តាម​សេចក្តីសម្រេច​លេខ ១៧៥​សសរ​/​គ​.​ជ​.​អ​.​ប របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​បាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *