អន្តរជាតិ ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា មន្ត្រីយោធាកំពូលរបស់តៃវ៉ាន់ និងយោធា៧នាក់ផ្សេងទៀតបានស្លាប់ភ្លាមៗបន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់នៅលើភ្នំនៅថ្ងៃព្រហស្បតិ៍នេះ។នេះបើយោងតាមប្រភពពី CNA ។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ប្រធានសេនាធិការយោធាតៃវ៉ាន់ លោក Shen Yi-ming និងយោធា៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រធុន UH-60M Black Hawk ធ្លាក់នៅ ឯតំបន់ភ្នំមួយស្ថិតនៅក្បែរទីក្រុងតៃប៉ិ ខណៈមនុស្ស៥នាក់ ត្រូវបានជួយសង្គ្រោះ។
លោក Shen វ័យ៦២ឆ្នាំនិងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់បានធ្វើទស្សនកិច្ចដើម្បីទៅសួរសុខទុក្ខកងទ័ពនៅភាគឦសានតំបន់ Yilan មុននឹងបុណ្យចូលឆ្នាំចិន មកដល់នៅចុងខែមករានេះ។យ៉ាងណាមិញមូលហេតុបង្កឱ្យមានសោកនាដកម្មនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕