បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ឲ្យ​រថយន្តក្រឡា​ប់​កាលពី​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​២២ ខែ​កុម្ភះ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ ចំនុច​គល់ស្ពាន​ស្ទឹងមានជ័យ​(​ខាងត្បូង​) ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​សេរី​ទំនើប​ម៉ាក​LAND ROVER Discovery ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-7788 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំនុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​ជ័យ​បណ្ដាលឲ្យ​រង​ការខូច​ខាត ហើយ​រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងាជើង​ម្ខាង​នៅ​លើ​ស្ពាន​សំណាងល្អ​ម្ចាស់​រង​របួសស្រាល ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ឲ្យ​ចុះ​មក​វាស់វែង​យករ​ថយ​ន្ត​បង្ក​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *