នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ផ្ដាំផ្ញើរដល់ សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ នៅព្រឹកថ្ងៃទី១១ខែ ធ្នូ ត្រូវយកចំណេះដឹងបំរើជាតិមាតុភូមិត្រូវលើកកម្ពស់មនសិការស្នេហាជាតិស្មោះត្រង់ដាច់ខាតចំពោះជាតិ ត្រូវថែរក្សាការពារ សន្តិភាព ឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៍ដោយ មានសម្តេចតេជោ ជាប្រមុខដឹកនាំប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌នៅកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទះរបស់ប្រជាជនខ្មែរទូទាំងប្រទេសការពារឯករាជ្យអធិបតេយ្យភាពជាតិបូរណភាពទឹកដី៕