ព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់អោយយល់ដឹងច្បាស់ពីសារសំខាន់នៃការចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ តាមរយៈ ៖
ទី១- ការចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ។
ទី២-ការចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ទី៣-បង្កើនប្រសិទ្ធភាពការបម្រើ និងការផ្តល់សេវាសាធារណៈ រួមមាន ទាំងសេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ ដល់ប្រជា ជន អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស និងមានប្រសិទ្ធភាពបំផុត។
សរុបជារួម គឺគ្រប់ក្រសួង មន្ទីរត្រូវតែយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចអោយបានលឿន មានប្រសិទ្ធ ភាព និងការទទួលខុសត្រូវ។
ការខិតខំពេញការងារតាមតួនាទីភារកិច្ចដោយការទទួលខុសត្រូវ នោះមានន័យថា ជាការផ្តល់តម្លៃ និងមានការគោរពចំពោះថ្នាក់ដឹកនាំ ៕