ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលបាលខេត្តឧត្តរមានជ័យ រួមទាំងសហការី នៅព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២ បានអញើញ ចុះទៅសួរសុខទុក្ខ សំណេះសំណាលនិង នាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្វះខ្វាតជីវភាពចំនួន៩៥ គ្រួសារ ស្ថិតនៅក្នុងភូមិថ្មដូន ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្មវិធីនេះបានរៀបចំនៅបរិវេណវត្ត គិរីរង្សីថ្មដូន។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថាប្រជាពលរដ្ឋ ខ្វះខ្វាតទាំងអស់ រួមមាន ចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ និងគ្រួសារទីទ័លក្រ ដែលរស់នៅលើខ្នងភ្នំដងរែក មិនអាចអាស្រ័យផលស្រូវបាន។
ឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ ជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ជួយផ្តល់នៅសត្វមាន៉ ដល់បងប្អូនប្រជាពលរដ្ឋ ខ្វះខ្វាត ៩៥គ្រួសារ នៅលើកខ្នងភ្នំដងរែកថ្មដូននេះ ផ្តល់ឲ្យប្រកបមុខរបបចញ្ចឹមសត្វមាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានមួយគ្រាផងដែរ។
ឯកឧត្តមបានផ្តាំផ្ញើ និងសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាភ្លើង ពីព្រោះរដូវខែក្តៅហើយ ដូច្នេះយើងជាប្រជាពលរដ្ឋរស់នៅក្បែរគ្នាត្រូវចូលរួមសហការការពារការប្រុងប្រយ័ត្ននៅភ្លើងឆេះព្រៃ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់គឺបញ្ហាភ្លើងចង្ក្រានដុតដាំបាយរួច ត្រូវពន្លត់ ចេញជាប្រចាំ។
គួរបញ្ជាក់ថា អំណោយដែលអាជ្ញាធរខេត្តផ្តល់ជូនថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម ម៊ី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ១ កេស ផងដែរ។