ភ្នំពេញ៖ លេីកឡេីងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ផ្នែកអាជីវកម្មចល័ត នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃ ស.ស.យ.ក រាជធានីភ្នំពេញ លោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័តនិងសំណង់ នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្នុងកិច្ចប្រជុំបូកសរុបសទ្ធផលការងារសម្រេចបានរបស់ផ្នែកអាជីវកម្មចល័តក្នុងឆ្នាំ២០២២ នឹងលេីកទិសដៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំដែលបូកសរុបដែលមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិការប្រមាណ១៣០រូប បន្ទាប់ពីបានស្តាប់របាយការណ៍របស់ផ្នែកអាជីវកម្ម លោក គឹម សុខរី បានមានប្រសាសន៍សំណេះសំណាល វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ និងបានផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់អនុវត្តន៍ការងារបន្តក្នុងឆ្នាំ២០២៣ខាងមុខ ជូនដល់ថ្នាក់ដឹកនាំ ប្រធាន អនុប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុម និងសមាជិកសមាជិកាទាំងចាស់និងថ្មីថា: “យើងត្រូវតែឆ្លៀតពេលរៀនសូត្របន្ថែមនូវចំណេះជំនាញមុខរបររបស់យេីងដោយឥតឈប់ឈដេីម្បីតាមទាន់ការវិវត្តន៍របស់សង្គម ជាពិសេសយេីងមិនត្រូវភ្លេចថា យើងមានឱកាសក្នុងការប្រកបការងាររកស៊ីលក់ដូគ្រប់ប្រភេទនាពេលបច្ចុប្បន្នដោយសារប្រទេសយេីងមានសុខសន្តិភាព ៕