ខេត្តឧត្តរមានជ័យ ៖ ក្រុមកីឡាករកីឡាការិនី ខេត្តឧត្តរមានជ័យ (កម្ពុជា) និងខេត្តសុរិន្ទ (ថៃ) ប្រមាណជាង១៥០០នាក់បានមកចូលរួម ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុង ដើម្បីការរក្សាចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការទ្វេភាគីល្អរវាង ប្រជាពលរដ្ឋ ទាំងពីរ ខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ ។ ព្រឹត្តិការណ៍នេះធ្វើលើកទី១ ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ និងក្រុមកីឡាករ កីឡាការនី ចាប់ផ្ដើមរត់ចេញដំណើរពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅវេលាម៉ោង ៦.០០នាទី ព្រឹក ឆ្ពោះមកកាន់ចំណុចរង្វង់មូលផ្អុង និងត្រឡប់ទៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់វិញ ត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ៩.៣០ នាទីថ្ងៃដ៏ដែល។
ក្រុមកីឡាករ កីឡាការនី ខេត្តឧត្តរមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុន សុភក្រ័ អភិបាលរងខេត្តឧត្តរមានជ័យ និងក្រុមកីឡាករកីឡាការនី ខេត្តសុរិន្ទ្រ ដឹកនាំដោយឯកឧត្តម ឆាណាន.ឈឺនតា អភិបាលរងខេត្តសុរិន្ទ្រ។
លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករកីឡាការនី ដែលរត់ម៉ារ៉ាតុងមាន ៣ ប្រភេទ ទី១ក្រុមកីឡាករកីឡាការនី រត់ចម្ងាយ ២២ គីឡូម៉ែត្រ និងទី២ ក្រុមកីឡាករកីឡាការនីរត់ចម្ងាយ១៤ គីឡូម៉ែត្រ និងប្រភេទទី៣ រត់ចម្ងាយ ៥ គីឡូម៉ែត្រ
ដូច្នេះក្នុងនាមលោក ជាអភិបាលក្រុង សូមថ្លែង អំណរគុណដល់ អាជ្ញាធរ និងសមត្ថកិច្ច និងក្រុមកីឡាករកីឡាការនី ម៉ារ៉ាតុងទាំងអស់ ដែលមានការកិច្ចសហការល្អ ដើម្បីចង់សម្ព័ន្ធមេត្រីភាពរវាង ខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទ្រ។
ឯកឧត្តម អ៊ុន សុភក្រ័ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថាការរៀបចំ ព្រឹត្តិការណ៍កីឡា គឺដើម្បីកិច្ចទំនាក់ទំនងគ្នា និងធ្វើយ៉ាងណាជួយឲ្យប្រជាពលរដ្ឋទាំងពីរ ប្រទេសនេះ មានសុខុមារភាពល្អ និងមានការទាក់ទងឆ្លងព្រំដែនគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនិងបង្កើនភាព ស្និទ្ធស្នាលទៅវិស័យទេសចរណ៍ ប្រជាពលរដ្ឋទាំងពីរ កន្លែងមកយើងតែងតែមានកិច្ចសហប្រតិបត្តិការល្អជានិច្ចជាកាល ខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ្រ ជាពិសេសក្រុងសំរោង ស្រុកកាប់ជើង បានរៀបចំនៅកម្មវិធីកីឡាបាន៣ដង ដូចជាកីឡាម៉ារ៉ាតុង ១និងការប្រណាំង កង់២ដងផងដែរ។ ដូចក្រុមកីឡាទាំងពីរប្រទេស មានភាពសប្បាយរីករាយទាំងអស់គ្នា ដោយជ្រើសរើសកីឡាករ និមួយៗទៅតាមផលភាពនិងសុខភាពរបស់យើងរៀងៗខ្លួន ចុះទេនេះជាសកម្មភាពដ៍ល្អណាស់ដែលយើងគិតថា យើងគួរតែបន្តនៅសកម្មភាពល្អៗទាំងនេះបន្ថែមទៀត។ ជាពិសេសការងារកីឡានេះយើងទាំងអស់គ្នារស់នៅបើគ្មានសុខភាពទេ យើងមិនអាចរស់នៅបានទេ គឺកីឡាធ្វើឱ្យសុខភាពល្អ៕