អន្តរជាតិ ៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសការបង្កើនកម្លាំងយោធារបស់ជប៉ុន ដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រសន្តិសុខថ្មីមួយ ដោយហៅវាថាជាការវាយប្រហារប្រកបដោយគ្រោះថ្នាក់ និងប្តេជ្ញា នឹងមានការព្រមានអំពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយផ្សេងទៀត។
ប្រទេសជប៉ុន កាលពីសប្តាហ៍មុនបានប្រកាសពីការកសាងកម្លាំងយោធាដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ស្របពេលមានភាពតានតឹងជាមួយប្រទេសចិន និងប្រទេសកូរ៉េខាងជើង និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមនោះ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសជប៉ុន បានអនុវត្តជាផ្លូវការនូវសមត្ថភាពការវាយប្រហារជាមុន ជាមួយនឹងយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដែលនឹងនាំមកនូវការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅអាស៊ីបូព៌ា។
ជាមួយគ្នានោះ ក្រសួងដដែល ក៏បានរិះគន់សហរដ្ឋអាមេរិក ចំពោះការញុះញង់ និងគម្រោងបំពាក់អាវុធដល់ជប៉ុន ផងដែរ ៕