ខេត្តកំពង់ឆ្នាំង ៖ បុរស០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច អ.ហ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋ ។
ការឃាត់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនបុរសខាងលើនេះខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋ នៅចំណុចស្រែតាមៀវ ស្ថិតក្នុងភូមិថ្មី ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទី ១ឈ្មោះ កើត លីម ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ រលាំងកែ ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ទី២ ឈ្មោះ ហ៊ុ ស្រឺន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ចោងម៉ោង ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
វត្ថុតាងរបស់ជនសង្ស័យរួមមានម៉ូតូចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាវុធហត្ថនៃការិយាល័យជំនាញ ប្រគល់ជូនខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង បន្តនីតិវីធី៕