ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៣០ ខែធ្នូ ២០២២នេះ ហើយក៏ជាថ្ងៃទីពីរក្រោយអគ្គីភ័យឆេះអគារកាស៊ីណូចំនួនបីនៃកាស៊ីណូចំនួនពីរ កម្លាំងចម្រុះ កម្ពុជា ថៃ បានរុករកសង្គ្រោះនិងរកឃើញសពជនរងគ្រោះចំនួន២៥នាក់ ហើយក៏បានយកទៅរក្សាទុកនៅវត្តស្រះត្រាច ដើម្បីធ្វើកោសល្យវិច័យជាជនជាតិអ្វី ។
យោងតាមការផ្តល់ព័ត៍មានទៅតម្រួតថៃពីសំណាក់នាយឧត្តមសេនីយ៍មួង សុធា អគ្គស្នងការរងនគរបាលជាតិបានប្រាប់ពីចំនួនដែលសមត្ថកិច្ចទាំងពីររុករកសពគឺគិតមកដល់ថ្ងៃទី៣០ខែឆ្នូ ២០២២នេះបាន រកឃើញសពចំនួន២៥សាកសពហើយ ស្លាប់នៅមន្ទីពេទ្យថៃ១នាក់ក្នុងនោះក្រោយធ្វើកោសល្យវិច័យរួចកាលពីយប់មិញគឺមានសាកសពជនជាតិថៃចំនួន១០ត្រូវបានអនុញ្ញាតិនិងបានយកចេញទៅថៃ។ទន្ទឹមនោះ នៅមានបីសាកសពជាជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូននៅទ្បើយ។
តាមរបាយការណ៍ក្រៅពីសាកសពថៃទាំង១៣ក៏នៅមានសាកសពជនជាតិឥណ្ឌូណេស៊ី ១ និងសាកសពជនជាតិចិន១ទៀត។ចំណែកសាកសពដែលទើបរកឃើញថ្មីៗមិនទាន់កំណត់បានឡើយ។ដោយទ្បែកអ្នករងគ្រោះរបួសមានប្រមាណជា៨០នាក់។ ក្រៅពីការផ្តល់ព័ត៍មានខាងលើ ឯកឧត្តមអគ្គស្នងការរងបានស្នើដល់ភាគីថៃធ្វើយ៉ាងណាសហការគ្នាកំណត់ចំនួនអោយបានជាក់លាក់រវាងភាគីទាំងពីរ។
សូមបញ្ជក់ផងដែលថា មកដល់ម៉ោង១២និង៤០នាទីថ្ងៃទី៣០នេះ ក្រុមការងារកម្ពុជាថៃបានចាប់ផ្តើមធ្វើការរុះរើសំណង់ស្ពានកាស៊ីណូដែលសង់កាត់ផ្លូវទាំងពីរបន្ទាប់ពីត្រូវឆេះ៕