ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំក្រសួងចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ។
បន្ទាប់មក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី និងទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ដើម្បីអបអរសាទរ ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ជាមួយព្រឹត្តិការណ៍ «Krud គុនខ្មែរ» ដែលប្រារព្ធធ្វើនៅមុខសាលាខេត្តត្បូងឃ្មុំ រយៈពេល៣យប់ ៣ថ្ងៃ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕ដកស្រង់ពីអាកាប៉េ