ការយល់ដឹងពីគំនូសសញ្ញាចរាចរណ៍អាចជួយសម្រួលឱ្យការធ្វើចរាចរណ៍លើផ្លូវថ្នល់មានសុវត្ថិភាព និងរបៀបរៀបរយ :
-គំនូសសញ្ញាទី១ ជាសញ្ញាភ្លោះជាប់ បែងចែងទិសចរាចរ (DOUBLE YELLOW SOLID LINE) ប្រើសម្រាប់បែងចែងទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។

-គំនូសសញ្ញាទី២ ជាគំនូសសញ្ញាជាប់ បែងចែកគន្លងផ្លូវ (WHITE SINGLE SOLID LINE) ប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរ នៅជិតផ្លូវប្រសព្វ។ អ្នកបើកបរមិនត្រូវឆ្លងកាត់គំនូសនេះដើម្បីប្ដូរគន្លងផ្លូវឡើយ។
-គំនូសសញ្ញាទី៣ ជាគំនូសសញ្ញា កំណត់ជាយផ្លូវ (EDGE LINE) ប្រើសម្រាប់កំណត់ជាយផ្លូវឱ្យយានជំនិះធ្វើចរាចរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕