មនុស្ស​យ៉ាង​ហោច​ណាស់​ ៩​នាក់​នៅប្រទេស​អ៊ូហ្គង់ដា ខណៈមានហេតុការណ៍​រត់​ជាន់​គ្នាក្នុងពេលឆ្លងឆ្នាំថ្មី

កាំប៉ាឡា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរប៉ូលិសបានឲ្យដឹងថា មនុស្សយ៉ាងតិច៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស​ នៅក្នុងហេតុការណ៍រត់ជាន់គ្នា ខណៈដែលហ្វូងមនុស្សដែលកំពុងប្រញាប់ប្រញាល់ទៅមើលការបាញ់កាំជ្រួចឆ្លងឆ្នាំថ្មី បានជាប់គាំងនៅក្នុងច្រករបៀងតូចចង្អៀតនៅក្នុងផ្សារទំនើបមួយ នៅជិតរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា។
ប៉ូលីសបាននិយាយនៅថ្ងៃអាទិត្យនេះថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលប្រជាជនបានចាប់ផ្តើមកកកុញតាមរយៈផ្លូវឆ្លងកាត់នៅក្នុងផ្សារទំនើប Freedom City ក្នុងទីក្រុងកាំប៉ាឡា នៅពេលដែលម៉ោងបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ជិតឈានមកដល់។
មនុស្ស​ម្នា​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ផ្សារ​ទំនើប​ខាងលើ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ហាយវ៉េ​តភ្ជាប់​អាកាសយានដ្ឋាន​អន្តរជាតិ Entebbe​ និងទីក្រុងកាំប៉ាឡា។
អ្នកនាំពាក្យប៉ូលិសលោក Luke Owoyesigyire បាននិយាយថា «បុគ្គលិកសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយបានយកអ្នករបួសទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលមនុស្ស ៩នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *