ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត

អរគុណ​សន្តិភាព​! ..
​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ អភិបាលរងក្រុង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ប្រគល់​ផ្ទះ​មួយ​ខ្នង ទំហំ ៥×៧ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី ដែល​ជា​ស្ត្រី​មេម៉ាយ មានកូន​៥​នាក់​ក្នុង​បន្ទុក ឈ្មោះ ទឹម សារឿ​ម រស់នៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ដោយសារ​ផ្ទះ​ចាស់​របស់​គាត់​ត្រូវបាន​អគ្គីភ័យ​លេប​ត្រា​បាក់​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ ។​

​ក្នុង​នោះ​ឯ​ឧ បាន​មានមតិ​ថ្លែងអំណរគុណ​ដល់ សមាជិក​សមាជិការ ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ពិសេស អនុសាខា​ក្រុង​ពោធិ៍សាត់ ដែល​បាន​ផ្តេ​ី​ម​គំនិត​កៀងគរ​មូលនិធិ​មនុស្សធម៌​ប្រមូលបាន​ថវិកា​ចំនួន​១០​លាន​រៀល និង​ចំណាយ​ពេលវេលា​សាងសង់​អស់​រយៈពេល​មួយ​សប្ដាហ៍ ។ ហេ​ី​យ​ឯកឧត្តម​ក៏​សូម​ជូ នពរ​ឱ្យកម្លាំង​យុវជន​មនុស្សធម៌​ជួយ​ដល់​ជន​ទុរគត​មួយ​នេះ នៅតែ​បន្ត​ពួតដៃ​សាមគ្គី​គ្នា​បន្ត​ទៅ​មុខ​ជា​និច្ច ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឯកឧត្តម​បាន​ផ្តាំផ្ញេ​ី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដប់​បាត ពីអ្វី​ដែល​គាត់​បាន​ទទួល​នៅ​ថ្ងៃ​នេះ​ថា​៖ គ្រប់យ៉ាង​ដែល​គាត់​ទទួលបាន​មក​នេះ គឺ​ទទួលបាន​ក្រោម​ស្ថិរភាព​សន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ហេ​ី​យ​បេ​ី​ស្ថិរភាព​សន្តិភាព​គ្មាន​លំនឹង​ទេ យេ​ី​ង​គ្រប់​ក៏​គ្នា​គ្មាន​ឱកាស​ចែកទាន​ដេ​ី​ម្បី​បង្កេី​ន​ភាពស្និទ្ធស្នាល បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​សាមគ្គីភាព​ខ្មែរ​និង​ខ្មែរ​នោះ​ដែរ ។ ដូច្នេះ​យេ​ី​ង​គ្រប់​គ្នា​គួរ​គប្បី​ចូលរួម​ថែរក្សា ការពារ​សុខសន្តិភាព​ដែល​យេ​ី​ង​គ្រប់រូប​កំពុងតែ​ទទួលបាន ក្រោម​ការផ្តល់ជូន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។​

​ជា​ចុងក្រោយ​ឯកឧត្តម សំណូមពរ​សូមឱ្យ​ក្រុម​ការងារ​ប្រធាន អនុប្រធាន ស .​យ​.​ស​.​ស ខេត្ត​ក្រុង​ស្រុក ជួយ​បណ្តុះបណ្ដាល​បន្ថែម​ដល់​យុវជន​ស្មគ្រ័ចិត្ត​ដែល​មាន​អាយុ​ជាង​១០​ឆ្នាំ​ទាំង​នេះ ត្រៀម​សម្រាប់​អង្គរ​សង្ក្រាន​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​ទិវា​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *