អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញមេបញ្ជាការទី ២ នៃយោធារបស់ប្រទេសចេញពីតំណែង។
លោក Pak ដែលបម្រើការជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្សត្រូវបានដកចេញពីតំណែង ហើយដាក់ជំនួសវិញដោយលោក Ri Yong-gil ។
ទីភ្នាក់ងារ KCNA បានបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការ កាលពីសប្តាហ៍មុននេះ៕