លេង​ធ​ម៏ក្តៅ​ មេ​ប៉ូ​លី​ស ​ព្រមា​ន​ចាត់​វិធា​ន​ការ​តាម​​​ច្បាប់​ ទៅ​លើ​​ជ​នខិល​ខូ​ច ​​ដែ​ល​​ហ៊ាន​​​រត់​កា​រ ​បើ​កអា​ជីវ​កម្ម តា​ម​ម៉ាស៊ី​ន​​អេ​​ឡិ​ច​​ ​អ៊ី​​ន​ធ័​រណេ​ត

រាជ​ធា​នី​ភ្នំពេ​ញ​៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការពង្រឹង​ការគ្រប់គ្រងអាជីវកម្មល្បែង​ភ្នាល់តាមម៉ាស៊ី​នអេឡិចត្រួនិច តាមរយៈអ៊ីនធ័រណេ​តអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុង​ប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា អាជីវកម្ម​ល្បែងអនឡាញ នឹងត្រូវបញ្ចប់ទាំងស្រុង​នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ។

អគ្គស្នងការនគ​របាលជាតិ បានអះអាងទៀតថា បន្ទាប់សារាចរណែនាំនេះ ត្រូវបាន​ផ្សព្វផ្សាយក៏​អាចមាន​បុគ្គលមួយចំនួន បានប្រឌិត​ព័ត៌មានថា សារាចរណ៍ណែនាំនេះ​មិនពិតប្រាកដឡើយ ហើយ​អះអាងថា នៅអា​ចស្នើបើ​កអាជីវកម្មបន្ដទៀតបាន ​ដែលព័ត៌មា​ននេះមិនពិតឡើយ ពោលនេះ​គ្រាន់តែឧបាយ​កលជនទុច្ចរិតប៉ុណ្ណោះ​។

​​នា​យ​​​ឧ​​ត្ត​​ម​​សេ​នី​យ៍ ​ស​ន្តិ​​បណ្ឌិ​ត​ នេ​​​ត ​សា​វឿន​ ​អគ្គ​ស្ន​ងកា​រ​​ន​គ​របា​ល​​ជា​តិ ​បាន​​​មាន​ប្រ​​សា​ស​​ន៍​​ស​ង្កត់​ធ្ង​ន់​​រឿ​ងល្បែ​ងភ្នា​ល់​​តា​មអ៊ី​​​នធ័​រណេ​ត​ គ្រ​ប់​ប្រភេ​ទចំ​នួ​ន២​​​ចំណុ​ច៖​
ទី១/ ចាប់ពី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​ នឹង​ចាប់ផ្តើម​បិទ​មិន​ឲ្យ​មាន​តទៅទៀត​នោះឡើយ​ បើជនខិតខូច​ណាដែល​ហ៊ាន​រត់ការ បើកអាជីវកម្មតាមម៉ាស៊ីន​អេ​ឡិច​ អ៊ី​នធ័រណេត នឹងមានវិធាការតាមច្បាប់។
ទី២/​ រាជរដ្ឋាភិបាល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អន​ឡាញ​បន្តទៀត​ទេ ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ទៅ ​កម្ពុជា​បញ្ចប់​ទាំងស្រុង​នូវ​ល្បែង​អន​ឡាញ​គ្រប់ប្រភេទ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ព្រមាន​ចាត់វិធានការ បែបនេះក្នុងឱកាសដែល​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែ​នាំ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត​អន​ឡាញ​ក្នុងនិង​ក្រៅប្រទេស​គ្រប់​ប្រភេទនិង​គ្រប់​រូបភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​កាលពី​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​នៅ​ក្រសួងមហាផ្ទៃ ដោយមាន​ការអញ្ជើញចូលរួម​ពីតំណាង​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ អភិបាលរង​រាជធានី​-​ខេត្ត​ ស្នងការ ស្នងការរង​រាជធានី​-​ខេត្ត​ ប្រធាន​-​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផងដែរ។​

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ថា ​«តាមព័ត៌មានគណៈ​កម្មាធិការទទួលយកបាន គឺមាន​បុគ្គលខ្លះ ក្រុមខ្លះអាចដើ​រទៅបោក​បញ្ឆោត ឬក៏និយាយថា ស្មារតី​សារាច​រមិនពិត ខ្លះធានា​ឲ្យ​បើកកន្លែងនោះបាន (អាជីវក​ម្មហ្គេមអនឡាញ) នេះគឺ​ជាឧបបាយកល ជាសកម្មភាព​របស់ជន​ទុច្ចរិត ដែលបោកបញ្ឆោតទេ ជាខ្លឹមសាររួ​ចយើងត្រូវអ​នុវត្តខ្លឹមសារសារាចរនេះ យើង​ត្រូវបញ្ចប់ទាំង​ស្រុង​ហ្គេមអនឡាញ។ដូច្នេះសូមឲ្យក្រុមហ៊ុន​ទាំងអស់ អាជ្ញាធរដែនទាំងអស់ ត្រូវក្ដាប់ស្មារតីនេះ គ្មាន​បុគ្គលណា គ្មានអង្គភាពណា ដែលបំពានលើស្មារតីសារាចរនេះទេ បើសិនជាមានក្រុមហ៊ុន ឬមាន​កន្លែងណាមួយ ដែលចាញ់បោកត្រូវទទួលខុសត្រូវ»​។

អគ្គ​ស្នង​ការ​ន​គ​របា​ល​ជាតិ​ ​ក៏បា​ន​អំ​ពា​វនា​វ​ដ​ល់ស​ម​ត្ថ​កិ​ច្ច​ គ​ណៈ​ក​ម្មា​ធិ​ការ​ប​ង្ក្រាប​ល្បែ​ង​ អា​ជ្ញាធ​​​រដែ​ន​ដី​​ទាំ​ងអ​ស់​ ត្រូ​វ​មាន​កិ​ច្ចស​ហ​ការ​ល្អ​​ជា​មួយ​ក្រុ​មហ៊ុ​ន​ ដើ​ម្បី​អនុ​វ​ត្តឲ្យ​បា​​ន​តា​ម​ខ្លឹម​សារ​​​សារា​ច​រណែ​នាំ​​រ​ប​ស់​រាជ​រ​ដ្ឋាភិ​បា​ល ​ជៀ​សវា​ង​មាន​ក​ន្លែង​ខ្លះនៅ​ប​ន្ដបើ​ក​លួច​លាក់​ដំ​ណើរ​កា​រ ​ហើ​យប្រ​សិ​​ន​បើ​រក​ឃើ​ញស​ម​ត្ថកិ​ច្ច ​នឹ​ងយ​កច្បា​ប់​ទៅអ​នុវ​ត្ត​​។​

សូមបញ្ចាក់ដែរថា​៖កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចុះហត្ថលេខា​លើសារាចរណែនាំមួយ ដោយ​បញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យ ប្រក​បអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិ​ចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់​ពីថ្ងៃជូន​ដំណឹងនេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *