អបអរសាទរសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អ ជំនាន់ទី១ ដល់ជំនាន់ទី៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធី « ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី១ ដល់ជំនាន់ទី៨ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះដែរ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ស.ស.យ.ក. ឯកឧត្តម ទុយ ស៊ីផាន់ ប្រធានគណៈគ្រប់គ្រងកម្មវិធី ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ និងក្រុមការងារកម្មវិធី ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៦០០នាក់។
«ធ្វើជាថ្នាក់ដឹកនាំ គឺលំបាក ដោយសារថ្នាក់ដឹកនាំ ត្រូវមានការទទួលខុសត្រូវ និងការលះបង់ខ្ពស់» «ចំណេះដឹង ជាមូលដ្ឋានដើម្បីដឹកនាំ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការចេះប្រើប្រាស់ចំណេះដឹងដែលមាន ឱ្យស្របតាមបរិបទ និងគោលដៅដែលចង់បាន» នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងទៅកាន់អង្គសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី១ ដល់ជំនាន់ទី៨ក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រធានស.ស.យ.ក. ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំបណ្តុះ សម្រួចសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត តាមរយៈការរៀនពីទ្រឹស្តី រៀនពីការសង្កេត​ពីថ្នាក់ដឹកនាំ និងការរៀនពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចការងារសម្រាប់ខ្លួនឯង និងសង្គមជាតិ។ សូមជម្រាបជូនដែរថា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំ «វគ្គបណ្តុុះបណ្តាលគ្រាប់ពូជល្អ» ដោយបើកឱកាសយុវជន និងមន្ត្រីរាជការដែលមានឆន្ទៈ និងសក្តានុពលពិតប្រាកដ មកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដើម្បីប្រែក្លាយខ្លួនទៅជាធនធានជួរមុខរបស់ក្រសួង ស្ថាប័ន អង្គភាពនានា និងរបស់ជាតិប្រកបមានគុណធម៌ ឧត្តមគតិ និងមនសិការ។ វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អនេះ ត្រូវបានបញ្ចប់ដោយជោគជ័យសរុបចំនួន៨ជំនាន់ ហើយក្នុងពិធីនារសៀលនេះ នឹងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមសរុបចំនួន ៥៤២រូប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *