ឯក​ឧត្ត​ម​​​​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​ត ​​​៖ ​​​​​​​​គុ​​​ណ​​​បំ​​​ណា​​​​ច់​​​ ​​​៧​​​ ​​​ម​​​ក​​រា​ ​​​​​នឹ​​​ង​​​​​​​​​ប​​​ន្ត​​​​​​​ស្ថិ​​​​ត​​​​​​​ដ​​​ក់​​​​​​​ជា​​​ប់​​​​​​​ក្នុ​​​ង​ ​​​​​​ក្រ​​​អៅ​​​បេះ​​​​ដូ​​ង​​​​​​​រ​​​​ប​ស់​​ ​​​​ប្រ​​​ជា​​​​ជ​​​ន​​​​​​​ខ្មែ​​​​រ​​​​​​​គ្រ​​​ប់​​​​រូ​​​ប​​​​​​

​ខេត្តក្រ​ចេះ​​​ ​៖​ នៅក្នុ​ង​​​ពិ​ធី​​​កា​ត់​​​ឫ​ស​​​សី​មា​ ​​និ​ង​​ស​ម្ពោ​ធ​​​ស​មិ​ទ្ធ​ផ​ល​​​នា​នា​​​ក្នុ​ង​​​វ​​ត្ត​​​ឧ​​​ត្ត​​​ម​​​សា​ម​គ្គី​ ​ហៅ​​​វ​ត្ត​​​​វាល​​​​ក​ន្សែ​ង​ ​នៅ​​​ខេ​ត្ត​ក្រ​ចេះ​ ​នៅ​​​ថ្ងៃ​​ទី​​​០​៥​ ​ខែ​ម​ក​រា​ ​​ឆ្នាំ​​​២​០​២​៣​​​ ឯ​ក​ឧ​ត្ត​ម​​​បណ្ឌិ​ត​ ​​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​បា​ន​​​មា​ន​ប្រ​សា​ស​ន៍​ថា​ ​ឈ​រ​លើ​​​មូ​ល​ដ្ឋា​ន​ ​នៃ​​​ថ្ងៃ​​​ជ័​យ​​ជ​ម្នះ​ ​៧​ ​ម​ក​រា​ ​ក​ម្ពុ​ជា​​​បា​ន​​​បោះ​ជំ​ហា​ន​​​ទៅ​មុ​ខ​​​ឥ​ត​ឈ​ប់​ឈ​រ​ ​និ​​ង​​​ស​ម្រេ​ច​បា​ន​​​នូ​វ​​​ស​មិ​ទ្ធ​ផល​​​ប្រ​​វ​ត្តិ​សា​ស្ត្រ​​​ជា​ច្រើ​ន​ ​ហើ​យ​​​អ​ត្ថ​ន័​យ​​​នៃ​​​គុ​ណ​បំ​ណា​ច់​ ​៧​ ​ម​ក​រា​ ​នេះ​ ​ក៏​​នឹ​ង​​​​ប​ន្ត​​​ស្ថិ​ត​​​ដ​ក់​​​ជា​ប់​​​ក្នុ​ង​​​ក្រ​អៅ​បេះ​ដូ​ង​​​រ​បស់​​​ប្រ​ជា​ជ​ន​​​ខ្មែ​រ​​​គ្រ​ប់​រូ​ប​ ​ដែ​​ល​​​ទ​ទួ​ល​បា​ន​​​កា​រ​ជួ​​យ​​​ស​ង្គ្រោះ​​​អា​យុ​ជី​វិ​ត​​​ឱ្យ​​រួ​ច​​​ផុ​ត​ពី​​​កា​រ​កា​ប់​ស​ម្លា​ប់​​​ក្នុង​​​រ​ប​ប​​​វា​ល​​​ពិ​ត​​​​ឃា​ត​​​ដ៏​​​សា​ហាវយ​ង់​ឃ្នង​​។​​ ឯ​​ក​ឧ​ត្ត​ម​​​បញ្ជា​ក់ថា​ ​នៅ​ស​ល់តែ​​​២​​​ថ្ងៃ​​​ទៀ​​ត ​នឹ​ង​​ដល់​​​គ​ម្រ​ប់​​​ខួប​​​ទី​​​​៤​៤​ ​នៃ​​​ទិ​វា​​​ជ័​យ​ជ​ម្នះ​​ ៧​​ ​ម​ក​រា​ ​ដែ​ល​​​បា​ន​​​ជួ​យ​​​ឱ្យ​​​​មា​តុ​ភូ​មិ​​​ក​ម្ពុ​ជា​ ​និ​ង​​​ប្រ​ជា​​​ជា​តិ​ខ្មែ​រ​​​ទាំ​ង​មូល​​​បា​ន​​រួ​ច​ចា​ក​​​ផុ​ត​ពី​​​រ​ប​ប​​​​ប្រ​ល័​យ​ពូ​ជ​សា​​ស​ន៍​​​ប៉ុ​ល​ព​ត​​​។​ ​​​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ឆ្នាំ​២០២៣​នេះ​ផងដែរ ក៏​ជា​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ទាំងស្រុង​នៃ​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម ដែលជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រួម​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ការចូលរួម​របស់​សហគមន៍​អន្តរជាតិ​តាមរយៈ​អង្គការសហប្រជាជាតិ ក្នុងការ​ផ្តល់នូវ​ឧ​ត្ត​ម​ប្រយោជន៍​នៃ​យុត្តិធម៌ ដែល​ធានា​ដល់​ការថែរក្សា​សុខសន្តិភាព សាមគ្គីភាព​ជាតិ និង​ការជួសជុល​សំណង​ផ្លូវចិត្ត​មួយ​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ក៏ដូចជា​ការរារាំង​កុំឱ្យ​មានការ​កើតឡើង​សាជាថ្មី​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់​ខ្លោចផ្សា​ដែល​កម្ពុជា​ធ្លាប់​បានទទួល​រងគ្រោះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ ហើយ​ចក្ខុវិស័យ​បន្ទាប់​របស់​សម្តេច​តេ​ជោ គឺ​ធ្វើការ​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ពី​ហានិភ័យ​នៃ​គ្រាប់មីន ដែល​នៅតែ​ជា​ឃាតក​លាក់​មុខ​នៅ​ទ្បើ​យ តាមរយៈ​ការខិតខំ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​បានកកើតឡើង​នៅក្នុង​ទី​អារាម​ដែល​ទើប​តែមាន​អាយុកាល​ប្រមាណ​ជាង​១០​ឆ្នាំ​មួយ​នេះ ក្រោម​ម្លប់​សុខសន្តិភាព និង​កម្លាំង​សាមគ្គីភាព​របស់​ពុទ្ធប​រិ​ស័​ទ​ចំណុះជើងវត្ត អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់ ដែលមាន​សទ្ធា​ជ្រះថ្លា​រួបរួមគ្នា​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​វប្បធម៌​ចែករំលែក ដើម្បី​តម្កល់ទុក​ក្នុង​ព្រះពុទ្ធសាសនា និង​បន្សល់ទុក​ជូន​អ្នកជំនាន់ក្រោយៗ​ទៀត​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​ក្មួយៗ​សិស្សានុសិស្ស ដែល​ទើបបាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ទូទាំងប្រទេស ក៏ដូចជា​ក្នុង​ខេត្តក្រចេះ​នេះ​ផ្ទាល់​។ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​បន្ត​អភិវឌ្ឍ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន និង​តទៅ​អនាគត គឺ​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្មួយៗ ដែល​ត្រូវ​កសាង​ខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ទាំង​ផ្នែក​ចំណេះដឹង និង​ផ្នែក​គុណធម៌​-​សីលធម៌​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *