ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៦-៩ ខែមករា ឆ្នាំ២០២៣ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC រៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នាហើយវាគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋដូចនេះតំរូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោយប្រើប្រាស់នូវគ្រប់មធ្យោបាយគ្រប់លទ្ធភាពដើម្បិធ្វើយ៉ាងណាផ្តល់នូវព័ត៌មានពីគ្រោះថ្នាក់នៃគ្រឿងញៀននេះដល់ប្រជាពលរដ្ឋយើងបានដឹងនិងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់បាននូវការរីករាលដាលបញ្ហាគ្រឿងញៀនទាំងក្នុងគ្រួសារ និងសហគមន៍ទាំងមូល។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ឱ្យដឹងបន្តថា ប្រជាពលរដ្ឋ និងអាជ្ញាធរក្រុង សង្កាត់ ភូមិ នៃក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ មានការចាប់អារម្មណ៍និងចូលរួមយ៉ាងសកម្មដោយមកសិក្សារស្វែងយល់ ទទួលឯកសារព័ត៌មានប្រឆាំងគ្រឿងញៀននានាពីស្តង់ពិព៌ណរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួនផង និងផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅជិត និងចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន និងធ្វើសកម្មភាពរួមគ្នាជំរុញអ្នកញៀនគ្រឿងញៀនឱ្យហ៊ានចេញទៅទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសង្កាត់ ក្រុង។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់គណៈកម្មាធិការរត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC Cambodia ដែលបានផ្តល់កិច្ចសហការដល់ការងារផ្សព្វផ្សាយរយ:ពេល៤ថ្ងៃនេះ ហើយខិត្តបណ្ណប្រឆាំងគ្រឿងញៀនជាង៣០០០សន្លឹក បដានិងឯកសារចំណេះដឹងពីគ្រឿងញៀនជាច្រើនត្រូវបានដាក់បង្ហាញ និងចែកជូន៕